គោលការណ៍ឯកជនភាព
iKhmer Chat · ធ្វើបច្ចុប្បន្នភាព ៨ កញ្ញា ២០២៦
សារមិនត្រូវបានអ៊ិនគ្រីបពីចុងដល់ចុងទេ។
មានន័យថាម៉ាស៊ីនបម្រើរបស់យើងអានសាររបស់អ្នកបាន។
យើងមិនអានទេ លើកលែងតែពេលចាំបាច់ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស
ឬពេលមានការរាយការណ៍ — ប៉ុន្តែយើងអាចអាន
ហើយអ្នកគួរដឹងវាមុនពេលសម្រេចថាត្រូវសរសេរអ្វី។
អ្វីដែលយើងប្រមូល
- លេខទូរស័ព្ទ — ចាំបាច់។ វាជាអត្តសញ្ញាណគណនីរបស់អ្នក។
- ឈ្មោះ រូបភាព រូបគម្រប និងអំពីខ្លួន — ស្រេចចិត្ត។ អ្នកដទៃឃើញវា។
- សារ រូបភាព វីដេអូ សំឡេង និងស្ទីគ័រ — រក្សាទុកនៅម៉ាស៊ីនបម្រើ
ដើម្បីបញ្ជូនទៅអ្នកទទួល និងដើម្បីអ្នកមើលវិញបាននៅពេលក្រោយ។
- កំណត់ត្រាការហៅ — អ្នកណាហៅអ្នកណា ពេលណា និងរយៈពេលប៉ុន្មាន។
ខ្លឹមសារនៃការហៅមិនត្រូវបានរក្សាទុកទេ — សំឡេងនិងវីដេអូធ្វើដំណើរផ្ទាល់រវាងទូរស័ព្ទ។
- ឯកសារ — ឯកសារដែលអ្នកផ្ញើ រក្សាទុកដូចរូបភាពនិងសំឡេងដែរ។
- ទីតាំង — តែពេលអ្នកជ្រើសផ្ញើទីតាំងក្នុងការសន្ទនាប៉ុណ្ណោះ។
វាជាទីតាំងជាក់លាក់ ហើយរក្សាទុកជាប់នឹងសារនោះ។
កម្មវិធីសុំការអនុញ្ញាតនៅពេលនោះ អ្នកបដិសេធបាន
ហើយអ្វីៗផ្សេងទៀតនៅដំណើរការធម្មតា។
- ឧបករណ៍ — ឈ្មោះទូរស័ព្ទ កំណែកម្មវិធី និងលេខសម្គាល់សម្រាប់ការជូនដំណឹង។
- ពេលឃើញចុងក្រោយ — បើអ្នកមិនបានបិទវា។
ហាង ការបញ្ជាទិញ និងការបង់ប្រាក់
បើអ្នកបើកហាង ឬបញ្ជាទិញពីហាងក្នុងកម្មវិធី យើងរក្សាទុកបន្ថែម៖
- ទំព័រហាង — ឈ្មោះហាង ឈ្មោះតំណ រូបគម្រប និងការពិពណ៌នា។
ទាំងនេះជាសាធារណៈ — អ្នកណាក៏បើកមើលបានដែរ ទោះគ្មានកម្មវិធីក៏ដោយ។
ទំព័រហាងអាចមានអាសយដ្ឋានលើ ikhmershop.com ផងដែរ។
- ផលិតផល — ឈ្មោះ តម្លៃ រូបភាព និងចំនួនដែលនៅសល់។ ជាសាធារណៈផងដែរ។
- ការបញ្ជាទិញ — ឈ្មោះ លេខទូរស័ព្ទ
និងអាសយដ្ឋានដឹកជញ្ជូនរបស់អ្នកទិញ។
អ្នកលក់នៃការបញ្ជាទិញនោះឃើញវា ព្រោះគាត់ត្រូវដឹកទំនិញទៅដល់។
- លេខគណនី Bakong របស់អ្នកលក់
និងឈ្មោះដែលអានចេញពី QR របស់ធនាគារគាត់ — ដើម្បីបង្កើត KHQR ឲ្យអ្នកទិញស្កេន។
- ការចុចមកលើតំណហាង — អ្នកលក់ឃើញចំនួនអ្នកចុចមកហាងរបស់ខ្លួន។
វាជារបាយការណ៍អំពីហាងគាត់ មិនមែនកំណត់ត្រាអំពីអ្នកទិញណាម្នាក់ទេ។
យើងមិនកាន់ប្រាក់របស់អ្នកទេ។
គ្មានលេខកាតធនាគារចូលមកកម្មវិធីនេះឡើយ។ ការបង់ប្រាក់ធ្វើដំណើរពីធនាគារ
ទៅធនាគារដោយផ្ទាល់ ហើយអ្វីដែលយើងធ្វើគឺសួរថាការទូទាត់នោះបានមកដល់ឬនៅ។
ការភ្ជាប់ Facebook និង Instagram
អ្នកលក់អាចជ្រើសភ្ជាប់ Page ឬគណនី Instagram របស់ខ្លួន
ដើម្បីទទួលសារពីអតិថិជនចូលមកក្នុង iKhmer Chat ហើយឆ្លើយត្រឡប់ពីទីនេះ។
វាជាការស្ម័គ្រចិត្ត ហើយកម្មវិធីដំណើរការធម្មតាបើអ្នកមិនភ្ជាប់។
- អ្វីដែលយើងទទួល — សារដែលអតិថិជនផ្ញើមក Page នោះ
ឈ្មោះនិងរូបរបស់អ្នកផ្ញើ ឈ្មោះនិងលេខសម្គាល់ Page
និងស្ថិតិសង្ខេបរបស់ Page។ យើងភ្ជាប់តែ Page ដែលអ្នកជ្រើសដោយខ្លួនឯង។
- អ្វីដែលយើងធ្វើនឹងវា — បង្ហាញសារនោះដល់អ្នក
និងផ្ញើចម្លើយរបស់អ្នកត្រឡប់ទៅវិញ។ តែប៉ុណ្ណឹង។
យើងមិនលក់ មិនចែករំលែក និងមិនប្រើវាដើម្បីផ្សាយពាណិជ្ជកម្មរបស់យើងទេ។
- របៀបផ្តាច់ — ក្នុងកម្មវិធី ឬនៅ facebook.com
ក្នុង Settings → Business Integrations។
ពេលផ្តាច់ យើងឈប់ទទួលសារថ្មី ហើយលុបកូនសោភ្ជាប់ភ្លាម។
- រយៈពេលរក្សាទុក — សារដែលចូលមកហើយ នៅក្នុងបញ្ជីសន្ទនារបស់អ្នក
ដូចសារធម្មតា រហូតដល់អ្នកលុបវា។ យើងលុបទិន្នន័យដែលបានពី Meta
តាមការស្នើសុំរបស់អ្នក និងជានិច្ចពេលអ្នកបិទហាង ឬលុបគណនី។
- គណនីផ្សាយពាណិជ្ជកម្ម — ភ្ជាប់ដាច់ដោយឡែក និងស្ម័គ្រចិត្ត។
បើអ្នកលក់ភ្ជាប់ យើងអានលទ្ធផលផ្សាយពាណិជ្ជកម្ម (ចំណាយ ចំនួនដងដែលឃើញ មនុស្សដែលឃើញ ចុច
និងការសន្ទនាដែលការផ្សាយនាំមក) នៃគណនីផ្សាយដែលគាត់ជ្រើស ដើម្បីបង្ហាញដល់គាត់ផ្ទាល់
ហើយផ្អាក ឬបើកយុទ្ធនាការរបស់គាត់ តែពេលគាត់ចុច និងបញ្ជាក់ប៉ុណ្ណោះ។ ពេលគាត់បង្កើតការផ្សាយនៅក្នុង
iKhmer Chat យើងបង្កើតវានៅក្នុងគណនីផ្សាយរបស់គាត់ផ្ទាល់ ក្នុងនាម Page របស់គាត់ ពីរូបផលិតផល
ឬវីដេអូដែលគាត់ជ្រើស និងថវិកាសរុបដែលគាត់បញ្ជាក់ — Meta ជាអ្នកកាត់លុយពីកាតរបស់គាត់។
យើងកត់ត្រាលេខសម្គាល់ការផ្សាយដែលយើងបង្កើត និងថវិកាសរុប ដើម្បីបង្ហាញក្នុងលទ្ធផលផ្សាយ។
លទ្ធផលមិនត្រូវរក្សាទុកទេ (យូរបំផុតមួយនាទីក្នុងអង្គចងចាំ)។ យើងមិនកាន់លុយផ្សាយ និងមិនឃើញកាតរបស់គាត់ទេ។
- យើងគោរព Meta Platform Terms។
ការវាស់ការផ្សាយពាណិជ្ជកម្ម (Meta pixel)
ផ្នែកនេះនិយាយពីទំព័របណ្តាញប៉ុណ្ណោះ។
ក្នុងកម្មវិធី iKhmer Chat គ្មានឧបករណ៍វាស់វែងរបស់ Facebook ទេ —
អ្វីដែលអ្នកជជែក មិនទៅដល់ Meta ឡើយ។
- ទំព័រដើម ikhmerchat.com — ពេលយើងកំពុងផ្សាយពាណិជ្ជកម្ម
ទំព័រនេះអាចមាន Meta pixel របស់យើង ដើម្បីដឹងថាការផ្សាយរបស់យើងមានប្រយោជន៍ឬអត់។
វាប្រាប់ Meta ថាមានគេបើកទំព័រនេះ និងបានចុចប៊ូតុងទាញយក។ តែប៉ុណ្ណឹង។
- ទំព័រហាងរបស់អ្នកលក់ (ដូចជា sokha.ikhmershop.com) —
អ្នកលក់អាចដាក់ Meta dataset របស់គាត់ផ្ទាល់។ បើគាត់ដាក់
Meta ទទួល៖ ការបើកទំព័រ ការមើលទំនិញ ការដាក់ចូលកន្ត្រក និងការបញ្ជាទិញ —
ចូលគណនីរបស់អ្នកលក់នោះ មិនមែនរបស់យើងទេ។
ហាងដែលមិនបានដាក់ គឺមិនផ្ញើអ្វីសោះ។
- របៀបបញ្ឈប់ — ប្រើការកំណត់របស់កម្មវិធីរុករក (browser)
ឬការកំណត់ «Off-Facebook activity» ក្នុងគណនី Facebook របស់អ្នក។
ការប្រើតាម Telegram
ហាងក្នុង iKhmer Chat អាចបើកមើលបានតាម bot Telegram របស់យើង
@iKhmerShopBot។
ផ្នែកនេះសម្រាប់អ្នកដែលមកតាមផ្លូវនោះ។
- អ្វីដែលយើងទទួលពី Telegram — លេខសម្គាល់គណនី Telegram
ឈ្មោះ ឈ្មោះអ្នកប្រើបើមាន រូបតំណាង និងភាសាដែលកំណត់។
យើងមិនទទួលលេខទូរស័ព្ទ Telegram របស់អ្នកទេ
លុះត្រាតែអ្នកជ្រើសផ្ញើវាមកដោយខ្លួនឯង។
- អ្វីដែលអ្នកផ្ញើ — សារ រូបភាព និងសំឡេងដែលអ្នកផ្ញើទៅហាង
ធ្វើដំណើរទៅម្ចាស់ហាងនោះ ហើយរក្សាទុកដូចសារធម្មតាក្នុងកម្មវិធី។
- ពេលអ្នកបញ្ជាទិញ — លេខទូរស័ព្ទ និងទីតាំងដែលអ្នកដាក់
ទៅដល់ម្ចាស់ហាងនោះ ព្រោះគាត់ត្រូវដឹកទំនិញទៅដល់អ្នក។
វាមិនទៅហាងផ្សេងទេ។
- យើងមិនលក់ មិនចែករំលែក និងមិនប្រើវាដើម្បីផ្សាយពាណិជ្ជកម្មទេ។
- របៀបឈប់ — ចុច Stop ឬ Block លើ bot នោះក្នុង Telegram។
សូមផ្ញើអ៊ីមែលមកយើងដើម្បីលុបទិន្នន័យដែលបានពី Telegram —
យើងលុបវាតាមការស្នើសុំ។
- យើងគោរព Telegram Bot Platform Developer Terms។
កូដចាក់សោកម្មវិធី
កូដចាក់សោកម្មវិធីមិនដែលចេញពីទូរស័ព្ទរបស់អ្នកទេ។
វារក្សាទុកក្នុងឃ្លាំងសោរបស់ប្រព័ន្ធប្រតិបត្តិការ មិនធ្វើដំណើរទៅម៉ាស៊ីនបម្រើ
ហើយយើងអានវាមិនបាន និងយកមកវិញមិនបាន។
- បើអ្នកភ្លេចវា ផ្លូវតែមួយគត់គឺចាកចេញពីគណនី រួចចូលវិញ។
សារនិងទិន្នន័យរបស់អ្នកនៅលើម៉ាស៊ីនបម្រើ — មិនបាត់ទេ។
- ស្នាមម្រាមដៃ ឬមុខ មិនដែលចេញពីទូរស័ព្ទដែរ។
កម្មវិធីសួរប្រព័ន្ធប្រតិបត្តិការត្រឹមថា "មែនគាត់ឬអត់"
ហើយទទួលចម្លើយត្រឹមថាមែន ឬអត់។ យើងមិនឃើញរូបភាព ឬលំនាំណាមួយឡើយ។
នេះមិនមែនការផ្ទៀងផ្ទាត់អត្តសញ្ញាណ KYC ទេ។
- កូដនេះខុសពី PIN គណនី និងខុសពីលេខសម្ងាត់បើកអេក្រង់ទូរស័ព្ទ។
យើងធ្វើវាឲ្យខុសដោយចេតនា ព្រោះការឲ្យទូរស័ព្ទគេខ្ចី
មានន័យថាប្រាប់គេនូវលេខសម្ងាត់អេក្រង់។
ទំនាក់ទំនងក្នុងទូរស័ព្ទ
បើអ្នកអនុញ្ញាត កម្មវិធីអានសៀវភៅទូរស័ព្ទដើម្បីបង្ហាញថាអ្នកណាខ្លះក្នុងទំនាក់ទំនងរបស់អ្នកមាន iKhmer Chat រួចហើយ។
- លេខធ្វើដំណើរទៅម៉ាស៊ីនបម្រើតាមការតភ្ជាប់អ៊ិនគ្រីប។
- ម៉ាស៊ីនបម្រើប្រែវាទៅជា hash ដោយកូនសោសម្ងាត់ រួចប្រៀបធៀបនឹងអ្នកប្រើរបស់ខ្លួន។
- លេខដែលមិនត្រូវនឹងអ្នកប្រើណាម្នាក់ មិនត្រូវបានកត់ទុកទាល់តែសោះ។
ឈ្មោះក្នុងសៀវភៅទូរស័ព្ទរបស់អ្នកមិនដែលចេញពីទូរស័ព្ទទេ។
- អ្នកបដិសេធការអនុញ្ញាតបាន ហើយកម្មវិធីនៅដំណើរការធម្មតា។
អ្នកដែលយើងប្រើសេវា
យើងមិនលក់ និងមិនចែករំលែកព័ត៌មានរបស់អ្នកទៅនរណាម្នាក់ដើម្បីធ្វើពាណិជ្ជកម្មទេ។ សេវាទាំងនេះជួយឲ្យកម្មវិធីដំណើរការ៖
- PlasGate — ផ្ញើលេខកូដចូលតាម SMS។ ទទួលលេខទូរស័ព្ទរបស់អ្នក។
- Google Firebase និង Expo — បញ្ជូនការជូនដំណឹងទៅទូរស័ព្ទ។
- Cloudflare — ការពារ និងរក្សាទុករូបភាព វីដេអូ សំឡេង។
- DigitalOcean — ម៉ាស៊ីនបម្រើ ដែលស្ថិតនៅសិង្ហបុរី។
- Bakong — ពិនិត្យថាការទូទាត់មួយបានមកដល់ឬនៅ។
យើងផ្ញើតែលេខសម្គាល់នៃការទូទាត់នោះ មិនមែនឈ្មោះ លេខទូរស័ព្ទ
ឬអាសយដ្ឋានរបស់អ្នកទេ។
ការកំណត់ឯកជនភាព ដែលជាកញ្ចប់បង់ថ្លៃ
ការបិទ ការលុបសារ និង ការហៅចូល ត្រូវបានបង្ខំនៅម៉ាស៊ីនបម្រើ។
ការបិទ ការបញ្ជូនបន្ត និង ការចែករំលែក គឺជាការលាក់ប៊ូតុងក្នុងកម្មវិធី។
វាមិនមែនជាការធានាទេ៖ អក្សរអាចវាយចម្លងបាន រូបភាពដែលគេទាញយករួចនៅលើទូរស័ព្ទគេ
ហើយអេក្រង់ថតបានជានិច្ច។ យើងសរសេរដូច្នេះព្រោះវាជាការពិត។
រយៈពេលរក្សាទុក
- សារនៅរហូតដល់អ្នក ឬអ្នកដែលនៅក្នុងការសន្ទនានោះលុបវា។
- សារដែលបានលុប — អត្ថបទ រូបភាព និងសំឡេងត្រូវបានលុបចេញពីមូលដ្ឋានទិន្នន័យ។
- របាយការណ៍អំពីការប្រព្រឹត្តខុស ត្រូវរក្សាទុកសម្រាប់ការត្រួតពិនិត្យ។
ការលុបគណនី
អ្នកលុបគណនីបាននៅ ការកំណត់ → គណនី → លុបគណនី។
សូមមើល ikhmerchat.com/delete សម្រាប់អ្វីដែលត្រូវលុប និងអ្វីដែលនៅសល់។
កុមារ
កម្មវិធីនេះមិនមែនសម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំទេ។
ទាក់ទងមកយើង
iKhmer Chat ដំណើរការដោយ Ai Brain Tech Co., Ltd.
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សំណួរអំពីទិន្នន័យរបស់អ្នក ឬសំណើលុប៖
[email protected]
សូមមើលផងដែរ៖ លក្ខខណ្ឌប្រើប្រាស់
Privacy policy — iKhmer Chat. Messages are stored on our
servers and are not end-to-end encrypted. Phone numbers
from your address book are hashed on the server and discarded unless they
match an existing user. Precise location is collected only when you choose
to send a place in a conversation. If you open a shop or order from one, we
also keep the shop page and its products, which are public, and the buyer
name, phone number and delivery address on an order, which the seller of
that order can see. We never hold your money and no card numbers
reach this app. Sellers may connect a Facebook Page or Instagram
account they choose; we then receive the messages customers send it, and
use them only to show those messages to the seller and send the seller's
replies back — never to sell, share or advertise. It can be disconnected
at any time, in the app or at facebook.com under Settings and Business
Integrations. A seller may also, separately, connect their own ad account;
we then read that account's advertising results (spend, impressions,
reach, clicks and conversations) to show them to that seller, and pause or
start one of their campaigns only when they press the switch and confirm.
When a seller creates an advertisement in iKhmer Chat, we create it in
their own ad account, in the name of their Page, from the product photos or
video they choose and with the total budget they confirm; Meta charges
their card. We keep the ids of the advertisements we created and the budget
agreed, to show them in the results; the results themselves are not stored
beyond one minute in memory. We never hold advertising money or see card
details. Shops can also be opened through our Telegram bot
@iKhmerShopBot; from Telegram we receive your account id,
name, username if you have one and language — not your Telegram
phone number unless you choose to send it — and what you send goes
to that shop's owner, along with the phone number and address you type on an
order, because they have to deliver to you. Stop it by blocking the bot, and
write to us to have that data deleted. On the web only,
our front page may carry a Meta pixel of ours while we are advertising —
it reports that the page was opened and that the download button was
pressed — and a seller's own shop pages may carry a Meta dataset of
theirs, which reports page views, product views, baskets and
orders to that seller's account, not to ours; shops
without one send nothing, and there is no Facebook measurement
inside the app at all. Turn it off in your browser or under
Off-Facebook activity in your Facebook account. Your app lock code is kept
only in your phone's keystore and
we cannot read or recover it; fingerprint and face never
leave the handset, and this is not identity verification. We do not sell
or share your data. Servers are in Singapore. Delete your account in
Settings → Account, or see ikhmerchat.com/delete.
Operated by Ai Brain Tech Co., Ltd., Phnom Penh,
Cambodia. Questions: [email protected] ·
Terms of service