មុខងារ · ជជែក និងហៅ

កម្មវិធីជជែកខ្មែរ — សារ ការហៅ និងក្រុម

កម្មវិធីជជែកដែលសរសេរនៅកម្ពុជា សម្រាប់បណ្តាញកម្ពុជា និងជាភាសាខ្មែរតាំងពីបន្ទាត់ដំបូង។

អ្វីដែលកម្មវិធីជជែកត្រូវធ្វើ វាធ្វើ។ សារ រូបភាព វីដេអូ សារជាសំឡេង ឯកសារ ទីតាំង និងស្ទីកគ័រ។ ក្រុមសម្រាប់គ្រួសារ សម្រាប់ការងារ និងសម្រាប់អតិថិជន។ ការហៅជាសំឡេង និងជាវីដេអូ។

១

ខ្មែរទាំងស្រុង មិនមែនបកប្រែពាក់កណ្តាល

គ្រប់ពាក្យក្នុងកម្មវិធីជាភាសាខ្មែរ សរសេរដោយមនុស្សដែលនិយាយវា — មិនមែនម៉ាស៊ីនបកប្រែ ដែលសរសេរ «លោក» ទៅកាន់មិត្តភក្តិអ្នកទេ។ ស្ទីកគ័រក៏ជាខ្មែរដែរ។
២

រចនាសម្រាប់បណ្តាញនៅទីនេះ

រូបភាពត្រូវបង្រួមមុនផ្ញើ សារត្រូវតម្រៀបជាជួរពេលបណ្តាញដាច់ ហើយផ្ញើបន្តពេលវាត្រឡប់មក។ កម្មវិធីដែលសាកល្បងតែលើ Wi-Fi លឿន គឺជាកម្មវិធីដែលបរាជ័យនៅចំការ។
៣

រឿងឯកជន នៅជាឯកជន

សារមានកំណត់ពេល ដែលបាត់ដោយខ្លួនឯង។ ចាក់សោកម្មវិធីដោយលេខសម្ងាត់ ឬស្នាមម្រាមដៃ។ បិទសំឡេងការសន្ទនា ទប់ស្កាត់មនុស្ស និងរាយការណ៍ — ទាំងអស់ក្នុងកម្មវិធី។
៤

លើទូរស័ព្ទ និងលើកុំព្យូទ័រ

ការសន្ទនាដដែល នៅលើអេក្រង់ធំ។ អ្នកលក់ដែលឆ្លើយអតិថិជនពេញមួយថ្ងៃ មិនគួរធ្វើវាដោយមេដៃទេ។

ហេតុអ្វីមិនប្រើ Telegram ឬ Messenger? ប្រើបាន — ហើយយើងភ្ជាប់នឹងវាទាំងពីរ។ ភាពខុសគ្នាគឺ ពួកគេសង់សម្រាប់ពិភពលោក ហើយយើងសង់សម្រាប់កម្ពុជា៖ ការលក់ ការទទួលប្រាក់ និងអតិថិជន នៅក្នុងកម្មវិធីជជែកតែមួយ។

មុខងារផ្សេងទៀត

លក់អនឡាញ ដោយមានហាងជារបស់អ្នកផ្ទាល់ ហាងមានអាសយដ្ឋានផ្ទាល់ខ្លួន អតិថិជនកម្ម៉ង់បានដោយមិនចាំបាច់មានអាខោន ហើយប្រាក់ចូលធនាគាររបស់អ្នកផ្ទាល់។ អានបន្ថែម › ទំព័រវីដេអូ — លក់ដោយបង្ហាញ វីដេអូខ្លី និងរូបភាពជាស្លាយ ដែលមានប៊ូតុង «ទិញ» ជាប់នឹងវា ហើយអ្នកក្បែរអ្នកឃើញមុនគេ។ អានបន្ថែម › ឆ្លើយអតិថិជនពី Telegram bot និង Facebook Messenger ក្នុងប្រអប់តែមួយ អតិថិជនពី iKhmer Chat ពី Telegram និងពី Facebook Messenger — ឆ្លើយទាំងអស់ក្នុងអេក្រង់តែមួយ។ អានបន្ថែម ›

iKhmer Chat