មុខងារ · ទំព័រវីដេអូ

ទំព័រវីដេអូ — លក់ដោយបង្ហាញ

រូបមួយសន្លឹកប្រាប់ថាទំនិញមានរូបរាងយ៉ាងណា។ វីដេអូប្រាប់ថាវាពិតជាមាន។

ទំព័រវីដេអូគឺជាកន្លែងដែលអតិថិជនរកឃើញទំនិញដែលគេមិនបានស្វែងរក។ អ្នករំកិលមើលវីដេអូខ្លីៗ — ហើយវីដេអូនីមួយៗមានប៊ូតុង «ទិញ» ជាប់នឹងវា។ ពីការឃើញ ដល់ការកម្ម៉ង់ គឺមួយចុច មិនមែនបួនទេ។

វីដេអូខ្លី ឬរូបភាពជាស្លាយ ផុសវីដេអូយ៉ាងវែង ១:៥៩ ជាគុណភាព HD — កម្មវិធីកាត់ និងបង្រួមអោយស្រាប់ ដូច្នេះវាមិនស៊ីទិន្នន័យ អ្នកមើលច្រើនពេក។ គ្មានវីដេអូ? ជ្រើសរូបភាព ២ ដល់ ១០ សន្លឹក ហើយវាដើររាប់វិនាទីដូចវីដេអូ ដោយអ្នកជ្រើសរបៀបប្តូររូប។
«ក្បែរខ្ញុំ» — អ្នកនៅខេត្តតែមួយឃើញមុនគេ អ្នកលក់នៅបាត់ដំបង ចង់អោយអ្នកបាត់ដំបងឃើញ។ ជ្រើសខេត្តម្តង រួចវីដេអូរបស់អ្នកលេចក្នុង «ក្បែរខ្ញុំ» របស់អ្នកនៅទីនោះ។
វីដេអូនីមួយៗមានទំព័រផ្ទាល់ខ្លួន ចែករំលែកទៅ Facebook, Telegram ឬផ្ញើតំណដោយផ្ទាល់ — អ្នកចុចមើលបានភ្លាម ទោះគ្មានកម្មវិធី ក៏ដោយ ហើយកម្ម៉ង់បានពីទំព័រនោះតែម្តង។
សំណួរចូលដល់អ្នកលក់ ព្រមទាំងវីដេអូនោះ អ្នកមើលចុច «សួរ» — សំណួររបស់គេមកដល់អ្នកក្នុងការជជែក ព្រមទាំងវីដេអូដែលគេកំពុងមើល ដូច្នេះអ្នកមិនត្រូវសួរត្រឡប់ថា «និយាយពីអ្វី?» ទេ។

តើអ្នកមិនមែនជាអ្នកលក់ អាចផុសបានទេ? បាន — ពេលយើងបើកឲ្យអ្នកគ្រប់គ្នា។ ផុសក្នុងនាមខ្លួនឯង គ្មានទំនិញ គ្មានប៊ូតុងទិញ។ អ្នកលក់ជ្រើសបានថាផុសក្នុងនាមហាង ឬក្នុងនាមខ្លួនឯង។

iKhmer Chat