មុខងារ · ហាង

លក់អនឡាញ ដោយមានហាងជារបស់អ្នកផ្ទាល់

នៅកម្ពុជា ការលក់ភាគច្រើនចាប់ផ្តើមដោយសំណួរមួយ — «នៅមានទេបង?» ហាងក្នុង iKhmer Chat សង់ជុំវិញសំណួរនោះ។

ហាងរបស់អ្នក មានអាសយដ្ឋានផ្ទាល់ខ្លួន។ មិនមែនទំព័រក្នុងបញ្ជីរបស់អ្នកដទៃទេ — ហាងនីមួយៗមានអាសយដ្ឋានរបស់វា ដែលអ្នកចែករំលែកទៅ Facebook, Telegram ឬផ្ញើអោយអតិថិជន ដោយផ្ទាល់។ តំណនោះបើកជាទំព័រមានរូប មានតម្លៃ និងមានប៊ូតុងកម្ម៉ង់។

១

អតិថិជនកម្ម៉ង់បាន ដោយមិនចាំបាច់ដំឡើងអ្វីសោះ

អ្នកដែលចុចតំណហាងរបស់អ្នក អាចជ្រើសទំនិញ បំពេញឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន រួចកម្ម៉ង់បាន — គ្មានការបង្ខំឲ្យបង្កើតអាខោន គ្មានការបង្ខំឲ្យទាញយកកម្មវិធី។ អ្នកទិញដែលរអាក់រអួលមួយជំហាន គឺជាការលក់ដែលបាត់។
២

ការបញ្ជាទិញចូលមកក្នុងការជជែក

កម្ម៉ង់មួយមិនធ្លាក់ចូលអ៊ីមែលដែលអ្នកមិនបានបើកទេ — វាលេចជាវិក្កយបត្រក្នុងការសន្ទនា ដែលអ្នកនិងអតិថិជនអាចនិយាយគ្នាបន្តភ្លាម។ ប្តូរស្ថានភាព បន្ថែមថ្លៃដឹក ឬបញ្ជាក់ការបង់ — ទាំងអស់នៅកន្លែងតែមួយ។
៣

ប្រាក់ចូលគណនីធនាគាររបស់អ្នកផ្ទាល់

យើងមិនកាន់ប្រាក់អ្នកទេ។ កូដ KHQR ចង្អុលទៅគណនីរបស់អ្នក ហើយកម្មវិធីគ្រាន់តែសួរធនាគារ ថាបានបង់ឬនៅ ដើម្បីប្រាប់អ្នក។ អានពីរបៀបភ្ជាប់ KHQR ›
៤

អតិថិជនចាស់នៅជាប់នឹងអ្នក

អ្នកដែលធ្លាប់ទិញ នៅក្នុងបញ្ជីរបស់អ្នក — ផ្ញើដំណឹងទំនិញថ្មីទៅពួកគេបាន ដោយមិនចាំបាច់បង់ថ្លៃផ្សាយម្តងទៀត។

តើវាខុសពីការលក់លើ Facebook យ៉ាងណា? Facebook ជាកន្លែងល្អសម្រាប់រកអតិថិជនថ្មី ហើយយើងមិនប្រកួតនឹងវាទេ — យើងភ្ជាប់នឹងវាទៅវិញ។ អ្វីដែល Facebook មិនផ្តល់ជូនអ្នក គឺ បញ្ជីទំនិញ បញ្ជាទិញ និងកូដទទួលប្រាក់ ដែលនៅជាប់នឹងអ្នក ទោះ Page ត្រូវបិទក៏ដោយ។

របៀបបើកហាងអនឡាញ ជំហានម្តងៗ ›

មុខងារផ្សេងទៀត

ទំព័រវីដេអូ — លក់ដោយបង្ហាញ វីដេអូខ្លី និងរូបភាពជាស្លាយ ដែលមានប៊ូតុង «ទិញ» ជាប់នឹងវា ហើយអ្នកក្បែរអ្នកឃើញមុនគេ។ អានបន្ថែម › កម្មវិធីជជែកខ្មែរ — សារ ការហៅ និងក្រុម សារ រូបភាព សំឡេង ការហៅជាសំឡេង និងវីដេអូ ក្រុម និងស្ទីកគ័រខ្មែរ — លឿនលើបណ្តាញកម្ពុជា។ អានបន្ថែម › ឆ្លើយអតិថិជនពី Telegram bot និង Facebook Messenger ក្នុងប្រអប់តែមួយ អតិថិជនពី iKhmer Chat ពី Telegram និងពី Facebook Messenger — ឆ្លើយទាំងអស់ក្នុងអេក្រង់តែមួយ។ អានបន្ថែម ›

iKhmer Chat